top of page

Parenthood

 

A so-called academic education gives children only some of the tools necessary for their future professional lives, a rough theoretical understanding of the world as well as some abstract knowledge of life.

 

On the contrary, parenthood goes far beyond this. Parenthood is a transcendental gift of lifelong knowledge and experiences transferred to the offspring consciously or unconsciously. It is a genetic, cultural and emotional inheritance which is sometimes poisoned if no capacity for self-reflection is transmitted to the child, risking the repetition of toxic patterns and behaviors. Here lies the importance of self-awareness, of one's own past, one’s psyche, one's traumas as a parent but also as an individual (and as an engaged citizen.) Parents must find the ultimate courage to be vulnerable, to completely and entirely open up towards their children. Express and share your whole life story, your happiness and suffering, your traumas and quarrels, struggles and fights, your solitude and rejections.

 

This inheritance allows children to build themselves as individuals and establish the basic foundations of their conscience for their future participation in society as citizens. Parents have a “parental duty” to participate in the building of a resilient psychological foundation for the child to build upon through life whilst they engage with society.

 

Parenthood.jpg

The child of the future will be able to navigate through life’s challenges, its ups and downs, being able to fall and rise again, embrace his or her own existence, past, present and future, the cycle of life and death itself.

 

Integrating this process, the child will be liberated and become a fully independent individual, free from the chains of the previous generation.

 

Parents should accompany this newly formed individual in the search for passions, dreams and life projects. This is the path that will lead to understanding the meaning of life.

 

If a child is supported, loved and encouraged by the parents, no longer will there be fear, nor unconscious projections brought about by an unhealthy upbringing. Humility and empathy will emerge, a sense of responsibility and ethics will be crafted. This future citizen will use self-awareness as a tool to build a higher collective consciousness. This evolution is what makes us fully human, the most important imprint we can have on life and on this planet.

 

At the same time, children are a mirror, allowing parents an introspective reflection on their self, their past and therefore their future. The child becomes the teacher, the parent a student of this never-ending process of self-actualization towards a convivial world.

Adana Mam Legros

ភាពជាម្តាយឳពុក 

ការសិក្សាគឺ​​ជាគន្លឹះ យ៉ាងសំខាន់ ដើម្បីស្វែងរកការងារ ស្វែងរករឿងរ៉ាវ​នៅ​ក្នុងពិភពលោក ស្វែងរកចំណេះដឹង និង​អរូបិយនៃជីវិត។​

ផ្ទុយទៅវិញ ភាពជាម្តាយឳពុក គឺមានអត្ថន័យ លើសពីនេះទៅទៀត។ វាជាការផ្ទេរទាំង​ចំណេះដឹង និង​បទពិសោធន៍ពេញមួយជីវិត ការផ្ទេរនេះគឺត្រូវបានផ្តល់អោយកូនៗទាំងមាននិងគ្មានសតិក្តី នូវវប្បធម៏នៃការស្រលាញ់ ដែលអាចក្លាយជាអាវុធដ៏​សាហាវ ប្រសិនបើ គ្មានការពន្យល់ និង​បកស្រាយ ឫ ការពិចារណាអោយ​​ល្អិតល្អន់ដល់កូនៗ​។ នេះជាសារៈសំខាន់ក្នុងការស្គាល់ខ្លួនឯង ក្នុងអតីតកាល និង​ចិត្តគំនិតខ្លួន ហើយក៏ដូចជាភាពតក់ស្លត់របស់​ខ្លួនឯងផ្ទាល់​ផង​ដែរ​​ មិន​ថា​ក្នុងនាមជាម្តាយឳពុក​ឫ ក្នុងនាម ជាប្រជាពលរដ្ឋម្នាក់ នោះ​ទេ​។ ពួកគេត្រូវតែចេះស្វែងរកភាពក្លាហានក្នុងនាមជាជនងាយរងគ្រោះ ដើម្បីបើកផ្លូវ ក្នុងការបំពេញបន្ថែម​ទៅ​ដល់កូនៗរបស់ពួកគេទាំងស្រុង។ ការពន្យល់ ការ​បកស្រាយ ការ​ចែករំលែក ការ​ផ្លាស់ប្តូរ និង​ការ​ផ្តល់​យោបល់អោយ​គ្នាទៅវិញទៅមកនូវរឿងរ៉ាវ​ក្នុងជីវិត ការរៀនយល់ពីការឈឺចាប់ ការស្វែងយល់ពីសុភមង្គល ការតក់ស្លត់ ជម្លោះ និងការប្រយុទ្ធប្រឆាំង​ ភាពឯការ ។ល។ (១)

ការផ្តល់នេះ ធ្វើអោយកូនៗ កើតមានសតិអារម្មណ៍ដើម្បី ជាគ្រឹះយ៉ាងចាំបាច់ ដោយមានជំនួយពីម្តាយឳពុក។​ ភាពរឹ​ងមាំ​នៃចិត្តគំនិត​កើតមានឡើងហើយក៏​ជា​មូលដ្ឋានក្នុងការរស់នៅ ដែលគេ​នឹងជួបប្រទះ នា​ថ្ងៃអនាគត។ មិនតែប៉ុណ្ណោះ វាថែមទាំង ធ្វើអោយកូនៗមានការរៀនសូត្រពីជីវិតពិត ស្គាល់ពីការឈឺចាប់ ដឹងថា អ្វី ជាសុភមង្គល និងរៀនទទួល​យករឿងរ៉ាវដែលកើតមានឡើង​។

ការផ្តល់មួយនេះធ្វើអោយកូនៗចេះស្វែងយល់ និង មានសេរីភាព គ្រប់គ្រាន់ ដើម្បីក្លាយជាបុគ្គលដែលមានលក្ខណៈ​គ្រប់គ្រាន់ ដើម្បី​អោយ​សង្គមទទួលស្គាល់។

នៅពេលដែលម្តាយឳពុកបានគូសវាស់ ផ្លូវដល់កូនៗ​ហើយ ពួកគេ​ត្រូវស្វែងរកចំណង់ចំណូលចិត្ត ក្តីស្រម៉ៃ និងគម្រោងរបស់កូនៗពូកគេថែម​ទៀត​។ ផ្លូវមួយនេះគឺអាចនាំទៅរកការស្វែងយល់ពីជីវិតដ៏មានន័យ។ 

       ប្រសិនបើកូនៗ​​ទទួលបានការគាំទ្រ ក្តី​ស្រលាញ់ ការលើកទឹកចិត្តពីម្តាយ​ឳពុក​ហើយ​នោះ​ ការខ្លាច​រអារ​​ ​​ការ​​ស្ទាក់ស្ទើរ​ នឹ​ង​មិន​មាន​ចំ​ពោះ​ពួក​គេ​ឡើយ ហើយ​ការអាណិតអាសូរ ​​ការ​​ចេះទទួលខុសត្រូវ​ ​ និងសុជីវធម៍ នឹង​​ចូលមករកពិភពរបស់គេ​។​​​ ភាព​ជាម្តាយឳពុក គឺត្រូវផ្តល់ការបណ្តុះបណ្តាលដល់កូនៗអោយក្លាយជាអនាគតពលរដ្ឋដ៏​ល្អម្នាក់​ នៅក្នុងជីរិត និងនៅលើពិភពលោកនេះផង​ដែរ​​។(២)

       មិនតែប៉ុណ្ណោះទេ វាគឺជាការពន្យល់ បកស្រាយដល់កូនៗ និង​ជាកញ្ចក់​ដែល​ឆ្លុះបញ្ចាំងពីម្តាយឳពុក។មានន័យថា កូនធ្វើអោយម្តាយឳពុកឆ្លុះបង្ហាញពីការពិចារណា អតីតកាល និង​អនា​គត​របស់ពួកគេ។​ កូន​ៗ​បាន​ដើរ​តួ​ទៅ​ជាគ្រូ​ ហើយម្តាយឳពុក​បាន​ដើរ​តួ​ទៅ​ជា​កូន​សិស្សនៃ​​ដំ​ណើរ​ជីវិត​​។

       ពេលវេលានេះ ការផ្ទេរភាពអស្ចារ្យដែលផ្តល់ដោយម្តាយឳពុកទៅកូនៗគឺមរតក ដែលមិនអាចកាត់ថ្លៃបាន ហើយមានតម្លៃមហាសាលក្នុងលោកនេះ។ 

Adana Mam Legros

bottom of page